ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររកដំណោះស្រាយលើបញ្ហានៃការ កកស្ទះមៀនប៉ៃលិន (តាង៉ែន) ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង


ត្រលប់ក្រោយ

15/12/21 09:45 AM

ចំនួនទស្សនា៖

287

ប្រភព៖

បាត់ដំបង

(បាត់ដំបង)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររកដំណោះស្រាយលើបញ្ហានៃការ កកស្ទះមៀនប៉ៃលិន (តាង៉ែន)ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត អុនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងស្រុកពាក់ព័ន្ធ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។


ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលស្រុកដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងអាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តធ្វើការចរចារជាមួយភាគីខាងថៃជាប្រចាំ ដើម្បីសម្របសម្រួលឲ្យមានការនាំចេញដំណាំផ្លែមៀនប៉ៃលិន (តាង៉ែន) ទៅប្រទេសថៃឲ្យបានទាន់ពេលវេលា និងមានតម្លៃសមស្របដែលកសិករអាចទទួលយកបាន ចំណែក មន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត ត្រូវបន្តចូលរួមក្នុងការរកទីផ្សារជូនកសិករផងដែរ ។ ឯកឧត្តម បានបញ្ជាក់បន្តទៀតថា ការធ្វើដំណាំកសិកម្ម មិនអាចពឹងផ្អែកតែដាំដំណាំតែមួយមុខប៉ុណ្ណោះតែ តែត្រូវធ្វើការដាំដុះដំណាំឲ្យបានច្រើនមុខ ទើបមិនសូវមានបញ្ហាទីផ្សារ ក្នុងនោះឯកឧត្តម បានណែនាំដល់អាជ្ញាធរនៅតាមស្រុកគោលដៅដាំដុះដំណាំមៀនប៉ៃលិន ធ្វើការផ្សព្វផ្សាយអំពីការបញ្ជាផ្លែមផនប៉ៃលិន ឲ្យសមស្របទៅតាមតម្រូវការឈ្មួញ ដែលចៀសវាងការបញ្ជាផ្លែមៀនច្រើនជាន់គ្នា បង្កឲ្យមានចំនួនការផ្គត់ផ្គង់ច្រើនជាងតម្រូវការហើយធ្វើឲ្យឈ្មួញទម្លាក់តម្លៃទាបជាងទីផ្សារផងដែរ ៕


dd
Bottom Ad