ឯកឧត្តម អ៊ុំ រាត្រី ចុះពិនិត្យមើលទីតាំងរៀបចំបំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍សម្រាប់ពុកម៉ែបងប្អូនធ្វើលំហាត់ប្រាណ នៅបរិវេណសួនមានជ័យ


ត្រលប់ក្រោយ

16/12/21 08:56 AM

ចំនួនទស្សនា៖

231

ប្រភព៖

បន្ទាយមានជ័យ


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក កេតុ វណ្ណសុីន នាយកទីចាត់ការហិរញ្ញវត្ត លោក មាន វណ្ណៈ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងក្រុមជាង បានអញ្ជើញចុះពិនិត្យមើលទីតាំងរៀបចំបំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍សម្រាប់ពុកម៉ែបងប្អូនធ្វើលំហាត់ប្រាណ នៅក្នុងបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ ។


ក្នុងឱកាសអញ្ជើញចុះពិនិត្យនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានគូសបញ្ជាក់ថា៖ ដោយរដ្ឋបាលខេត្តបានរៀបចំសួនមានជ័យឲ្យមានសោភ័ណភាពស្អាត មានសណ្តាប់ធ្នាប់ល្អ មានការរៀបចំស្តងលក់ដូរ ផ្សារសហគម នៅផ្នែកខាងកើត។

បន្ថែមពីនេះទៀត ខេត្តបានគិតគូររៀបចំបន្ថែមឲ្យមានជាកន្លែងសម្រាប់ក្មេងលេងដោយបំពាក់សម្ភារៈក្មេង និងកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ សម្រាកពីការងារ ប្រកបមុខរបរមកហាត់ប្រាណនៅកន្លែងទីសាធារណៈនេះ ដើម្បីសុខភាព។


ជាមួយគ្នានោះ ឯកឧត្តមក៍បានណែនាំដល់ក្រុមការងារទទួលខុសត្រូវទីតាំងសួនមានជ័យ បង្កើនការយកចិត្តទុករៀបចំថែរក្សាសួនច្បារ សន្តិសុខ សណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរថែមទៀតជូនពុកម៉ែ បងប្អូន មកពីគ្រប់ទីកន្លែង ពិសេសក្នុងឱកាសនៃការបើកប្រទេសលើគ្រប់វិស័យឡើងវិញនេះ។

សូមអំពាវនាវ និងសំណូមដល់សាធារណៈជនទាំងអស់ សូមចូលរួមទាំងអស់គ្នា ថែរក្សា អនាម័យទុកដាក់សំរាមឲ្យបានល្អត្រឹមត្រូវ ដើម្បីទីកន្លែងស្អាត ទីក្រុងស្អាត ភាពបៃតងស្អាត និងថែរក្សាការពារឧបករណ៍ សម្ភារៈនានាក្នុងទីតាំងនៃសួនមានជ័យនេះ ដើម្បីភាពយូរអង្វែងទៅមុខ៕

បន្ទាយមានជ័យ ១៦,១២,០២១=ណុប រក្សា(២៩០១៦)


dd
Bottom Ad