ទឹកជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិតមិនអាចខ្វះបាន ពិសេសទឹកស្អាតមានសុវត្ថិភាព


ត្រលប់ក្រោយ

17/12/21 10:28 AM

ចំនួនទស្សនា៖

334

ប្រភព៖

បន្ទាយមានជ័យ

ព័ត៌មានជាសំឡេង

ខេត្តបន្ទាយមានជ័យ៖ រោងចក្រទឹកស្អាតខេត្តបន្ទាយមានជ័យ ត្រូវបានពង្រីកសមត្ថភាពផលិតបន្ថែមទៀត។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី និងចូលរួមដោយ លោកប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង ចៅសង្កាត់ មន្ត្រី អ្នកពាក់ព័ន្ធ មេភូមិ ពលរដ្ឋ និងលោក អំណត់ វិរិយ៉ា នាយកប្រតិបត្តិ និងលោកស្រី ឃាង ស្រីពេជ្រ តំណាងលោក ឃាង ឃុន ប្រធានក្រុមហ៊ុនឃុនអភិវឌ្ឍន៍ សម្ពោធដាក់ឱ្យប្រើប្រាសអាងស្តុកទឹកស្អាតចំណុះ ២,០០០ម៉ែត្រគូប និងគ្រឿងចក្រពីរគ្រឿងរបស់រោងចក្រទឹកស្អាតខេត្តបន្ទាយមានជ័យ(នៃក្រុមហ៊ុនឃុនអភិវឌ្ឍន៍) និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១០០គ្រួសារ។ 


លោក អំណត់ វិរិយ៉ា បានឱ្យដឹងថា សមិទ្ធផលជាច្រើនត្រូវបានក្រុមហ៊ុនខិតខំអភិវឌ្ឍន៍រោងចក្រ ដើម្បីធានានូវការផលិត និងផ្គត់ផ្គង់ទឹកស្អាតជូនដល់ពលរដ្ឋបានទាំងបរិមាណ គុណភាព ទាំងសម្ពាធទឹកខ្លាំងបរិបូរណ៍២៤ម៉ោងលើ២៤ម៉ោង និងធ្វើឱ្យកាន់តែប្រសើរឡើងជាលំដាប់ដើម្បីបំពេញសេចក្តីត្រូវការប្រើប្រាស់។


លោក អំណត់ វិរិយ៉ា បានបន្តថា តំបន់សេវាកម្មទាំង៥សង្កាត់ គឺ អូរអំបិល កំពង់ស្វាយ ទឹកថ្លា ម្កាក់ក្រុងសិរីសោភ័ណ និងឃុំបត់ត្រង់ស្រុកមង្គលបូរី ។ ពោលគឺសរុប៣៥ភូមិ (៣០ភូមិគ្រប់ដណ្តប់បណ្តាញនិង៥ភូមិ ស្ថិតក្នុងការពង្រីកបណ្តាញនាពេលខាងមុខ )។


ក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់អតិថិជន និងអ្នកពាក់ព័ន្ធដែលគាំទ្រផលិតផលទឹកស្អាត និងសូមថ្លែងអំណរគុណជាពិសេសដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងដោយឡែកជូនលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រនិងនុវានុវត្តន៍ និងការជ្រោមជ្រែងពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។


ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ទឹកជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិតមិនអាចខ្វះបាន ពិសេសទឹកស្អាតមានសុវត្ថិភាព។ បច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ ជំរុញ ខិតខំរៀបចំវិស័យទឹកស្អាតទាំងក្របខ័ណ្ឌរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន ក្នុងការៀបចំប្រព័ន្ធទឹកស្អាតឲ្យដល់តំបន់ជនបទ។ ពិសេសតំបន់កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់។


ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងខេត្តបន្ទាយមានជ័យ ការផ្គត់ផ្គង់ទឹកស្អាតបានចំនួន២៨ឃុំ/សង្កាត់លើ៦៥ឃុំ /សង្កាត់ ឬ១៩១ភូមិក្នុងឆ្នាំ២០២១នេះ និងមានប្រជាជនប្រើប្រាស់ទឹកស្អាតចំនួន៤១,៩៦៦៤ គ្រួសារស្មើនឹង៨០ភាគរយ នៃចំនួនពលរដ្ឋរស់នៅក្នុងទីប្រជុំជន។ ក្នុងខេត្តមានការវិនិយោគលើវិស័យផ្គត់ផ្គងទឹកស្អាតរបស់ប្រតិបត្តិករឯកជន ដែលមានអាជ្ញាប័ណ្ណនៅក្នុងខេត្តមាន១២ក្រុមហ៊ុន និងប្រតិបត្តិករ៤ កំពុងសិក្សាលទ្ធភាព មាននៅបួនស្រុក។ សរុបប្រាំឆ្នាំ ការផលិតទឹកស្អាតបានជាង១១លានម៉ែត្រគូប ឬកើនឡើងជាង១៨ភាគរយ ៕




dd
Bottom Ad