17/12/21 14:38 PM
យោងតាមការផ្សព្វផ្សាយរបស់មន្រ្ដីជំនាញ «ក.ប.ប» នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្ដីជំនាញនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ខេត្តកោះកុង និងខេត្តព្រះសីហនុ បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៨៥.៨គីឡូក្រាម រួមនិងខិត្តប័ណ្ណផ្សព្វផ្សាយ ពីផលប៉ះពាល់នៃសារធាតុអាសបេស្ដុស (ASBESTOS) តាមហាងលក់គ្រឿងសំណង់មួយចំនួន។
គួរបញ្ជាក់ថា ក្រោយលទ្ធផលនៃការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទទាំងនោះយកទៅរក្សាទុក ដើម្បីបន្តនីតិវិធី និងពិន័យជាអន្តរការណ៍៕