20/12/21 12:10 PM
សម្រួលផ្សាយ៖សារ៉ន276
ខេត្តបន្ទាយមានជ័យ៖ រឿងដែលមិនគួរកើតមានបែរជាកើតទៅវិញ ដែលគួរឲ្យអាណោចអាធម្មពេកក្រៃ កុមារា អាយុ០១ឆ្នាំ លង់ទឹកពាងសម្រាប់ស្រោចដំណាំក្នុងចំការស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០១និង៣០នាទីរសៀលថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២១ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលលមូលដ្ឋាន បានឲ្យដឹងថា៖ កុមាររងគ្រោះឈ្មោះ សុភត់ រតនា ភេទប្រុស អាយុ០១ឆ្នាំ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានម្តាយឈ្មោះ យ៉ា ស្រីរ័ត្ន អាយុ ២៧ឆ្នាំ លក់ដូរនៅនឹងផ្ទះនិងឪពុកឈ្មោះ រ៉ាន់ សុភត់ អាយុ៣១ឆ្នាំ ទៅធ្វើការនៅប្រទេសថៃ។ នគរបាលបានបញ្ជាក់ទៀតថា៖ជារៀងរាល់ថ្ងៃកុមារារងគ្រោះ ត្រូវបានជីដូន នាំយកទៅលេងមើលថែនៅឯផ្ទះរបស់គាត់ក្នុងចំការ ដោយម្តាយរបស់ក្មេងរងគ្រោះជាប់រវល់លក់ដូរ ។ នៅមុនពេលកើតហេតុ ជីដូនឈ្មោះលាភ អាយុ៦៧ឆ្នាំ បានយកចៅទៅលេងនៅផ្ទះរបស់គាត់ក្នុងចំការ និងថែទាំដូចសព្វមួយដង ហើយនៅថ្ងៃកើតហេតុសង្ស័យ គាត់រវល់មើលដំណាំក្នុងចំការក្មេងរងគ្រោះបានរត់លេងនៅទីនោះ ក្រោយពីបាត់ចៅស្រែកហៅមិនឮឆ្លើយ ក៏ដើររកស្រាប់តែឃើញលង់ទឹកពាង (ខាប់ដាក់ទឹក) នៅមុខផ្ទះ ប្រមាណជា៧ម៉ែត្រស្លាប់បាត់ទៅហើយ ។
នគរបាលបានបញ្ជាក់ទៀតថា៖ ក្រោយពីទទួលបានព័ត៌មាន ក៏បានបង្កើតក្រុមការងារ ចុះទៅពិនិត្យសាកសព ឃើញថាក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ពាង (ខាប់ដាក់ទឹក) ប្រាកដមែន។ ក្រោយពីនិត្យរួចបានប្រគល់ជូនម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកស្តាយក្រៃលែង ៕ ប្រភប៖ ណុប-រក្សា(២៩០១៦)