វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ នៅស្រុកពញាឮ


ត្រលប់ក្រោយ

21/12/21 11:09 AM

ចំនួនទស្សនា៖

275

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្តាល៖ ដើម្បីផ្តល់ពត៌មានដល់ប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត និងដើម្បីធានាថា៖ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយហេតុផលច្បាស់លាស់។ 


នេះជាការលើកឡើងរបស់ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងវទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ នៅស្រុកពញាឮ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ ដែលពិធីការនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី មន្ត្រីរាជការសាលាស្រុក អាជ្ញាធរស្រុកពញាឮ និងប្រជាពលរដ្ឋជាច្រើននាក់។


ឯកឧត្តម នូ សាខន បន្តថា ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាឱកាសនេះ គឺជាការអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្តីពីតួនាទីភារកិច្ច និង ទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក របស់រាជរដ្ឋាភិបាល កម្ពុជា។ ជាមួយគ្នានេះការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព ។ ដូច្នេះហើយ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយហេតុផលច្បាស់លាស់។


គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខេត្តនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និង លើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។


ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានរាយការណ៍ពីសមិទ្ធផលសម្រេចបាន របស់រដ្ឋបាលខេត្តកណ្តាលក្នុងរយៈពេល៩ ឆ្នាំ ២០២១។


ក្នុងវេទិការនេះដែរ បានលើកឡើងនូវសំណូមពរមួយចំនួនដូចជា៖ ស្នើសុំសម្រប់សម្រួលឲ្យដាក់បង្គោលភ្លើង ស្នើសុំធ្វើផ្លូវគ្រួសក្រហម ផ្លូវបេតុង ស្នើសុំឲ្យក្រុមហ៊ុនអគ្គីសនីជួយរៀបចំខ្សែភ្លើងឲ្យបានត្រឹមត្រូវ និងបញ្ហាទឹកស្អាត និងការស្នើសុំធ្វើទ្វាទឹកមួយកន្លែង ដែលទ្វាទឹកចាស់មានការខូច មិនអាចប្រើប្រាស់បាន ។


រាល់បញ្ហា និងសំណូមពរ ដែលបានលើកឡើងក្នុងវេទិការ ត្រូវបានគណៈអធិបតី មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយបានមួយចំនួន និងមួយចំនួនទៀតត្រូវបានលើកជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។




dd
Bottom Ad