ខេត្តកណ្តាល លើកផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ខណ:ការប្រឡងបាក់ឌុបឆ្នាំនេះ និងប្រព្រឹត្ដិទៅនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខ


ត្រលប់ក្រោយ

21/12/21 15:12 PM

ចំនួនទស្សនា៖

253

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ ខេត្តកណ្តាល បានលើកផែនការ ត្រៀមផែនការរៀបចំ កម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡង ខណ:សមយ័ប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២០-២០២១ និងប្រព្រឹត្តិទៅ នៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ។ 


នេះជាការអះអាង របស់អភិបាល ខេត្តកណ្តាល ឯកឧត្ដម គង់ សោភ័ណ្ឌ ខណ:ចូលរួម ដឹកនាំកិច្ចប្រជុំជំរុញ ការងារចាក់វ៉ក់សាំង ជូសជម្រុញ(ដូសទី៣) និងផ្សព្វផ្សាយបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ពាក់ព័ន្ធនិងជំងឺកូវីដ-១៩ និងការងារ ត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១- ២០២២ តាមរយៈប្រព័ន្ធវីដេអូ អនឡាញ នៅសាលាខេត្ត នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ។


ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដម អភិបាលខេត្ត សង្កត់ធ្ងន់ថា៖ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះ សូមមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ សហការណ៍គ្នា ធ្វើយ៉ាងណាឲ្យការប្រឡង នៅថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២១ នេះប្រព្រឹត្តទៅ ដោយបរិយាកាស ល្អប្រសើរ។


ទន្ទឹមនិងនេះ ឯកឧត្តម បានណែនាំមូលដ្ឋានក្រុង-ស្រុក ដែលមានមណ្ឌលប្រឡង ត្រូវរៀបចំផែនការ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនបេក្ខជន ជាពិសេស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអនុវត្ដតាមវិធានការ របស់ក្រសួងសុខាភិបាល ត្រូវវាស់កម្តៅ បាញ់អាល់កុល សម្លាប់មេរោគ និងរៀបចំឲ្យមានកន្លែងផ្ញើរកង់-ម៉ូតូ ដោយមិនបាច់បង់ថ្លៃឡើយ។


គួរបញ្ជាក់ថា៖ ខេត្តកណ្តាល មានមណ្ឌលប្រឡង សរុបចំនួន ១៨មណ្ឌល ស្មើនឹង៣៧០បន្ទប់ មានបេក្ខជនបេក្ខនារីដាក់ពាក្យ. ប្រឡងសរុបចំនួន ៩. ២១៥នាក់ ក្នុងនោះស្រីចំនួន ៥. ១១៧នាក់។  តាមការគ្រោងទុក សមយ័ប្រឡង បាក់ឌុបឆ្នាំនេះ គឺប្រព្រឹត្តិទៅ នៅថ្ងៃទី២៧ ខែធ្នូ. ហើយចំពោះ ថ្ងៃប្រកាសលទ្ធផលប្រឡង គីនៅថ្ងៃ១៨មករា ឆ្នាំ២០២២ សំរាប់មណ្ឌលប្រឡង រាជធានី ភ្មំពេញ និងខេត្តកណ្តាល ដោយឡែកនៅថ្ងៃទី១៩មករា ឆ្នាំ២០២២ គឺសំរាប់ខេត្តផ្សេងៗ៕ 




dd
Bottom Ad