កិច្ចប្រជុំកិច្ចផ្ទៀងផ្ទាត់និងវាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣” របស់បេក្ខភាព ក្រុងតាខ្មៅ


ត្រលប់ក្រោយ

22/12/21 09:24 AM

ចំនួនទស្សនា៖

243

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ដោយ: គិន ច័ន្ទភិរុណ

ខេត្តកណ្ដាល៖ នៅថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្ដម គឹម សេរីរដ្ឋ អគ្គលេខាធិការរង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាលបានបើកកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃ “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣” របស់បេក្ខភាព ក្រុងតាខ្មៅ ដោយបានការអញ្ជើញចូលរួមពីសំណាក់បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សំដៅជំរុញអោយក្រុងតាខ្មៅដែលជាក្រុងបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាត សំរាប់ជ័យលាភីរំដួលបីទងនាឆ្នាំ (២០២២ - ២០២៥) ។



លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្រុងតាខ្មៅគឺជាក្រុងមួយក្នុងចំណោម ក្រុង-ស្រុកទាំង១១ របស់ខេត្តកណ្ដាល មានផ្ទៃដីសរុប ១,១២១,០៦៧ គីឡូម៉ែតការេ ស្មើនឹង ១១,២១០.៦៧ ហិកតា ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើងទល់នឹងខណ្ឌមានជ័យ ខាងត្បូងទល់នឹងស្រុកស្អាង និងស្រុកកណ្ដាលស្ទឺង ខេត្តកណ្ដាល ខាងលិចទល់នឹងខណ្ឌដង្កោ ខាងកើតទល់នឹងខណ្ឌច្បាអំពៅរាជធានីភ្នំពេញ ។

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានលើកឡើងថា បេក្ខភាពក្រុងតាខ្មៅនៅឆ្នាំ ២០១៥ ទទួលបានជ័យលាភីរំដួល ២ទង និងឆ្នាំ ២០១៧ ខេត្តកណ្ដាល នៅតែសំរេចយកក្រុងតាខ្មៅ ធ្វើជាបេក្ខភាពដដែល។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអភិបាលរងខេត្ត បានក្រើនរំលឹកដល់ក្រុមការងារដែលមានមន្ទីរពាក់ព័ន្ធ ត្រូវរួមសហការក្នុងការបំពេញតាមសុចនាករ ណាដែលយើងមិនទាន់បានអនុវត្ត សំរង់ព័ត៌មានអំពីធុងសំរាមនៅតាមទីកន្លែងសំខាន់ៗដែលមានការឆ្លងកាត់ញឹកញាប់នៅក្នុងក្រុងតាខ្មៅ ស្រង់សិ្ថតិអ្នកបើកបរមធ្យោបាយដឹកជញ្ជូនដែលមាននៅក្នុងក្រុងតាខ្មៅ ស្រង់សិ្ថតិអំពីបណ្តាញប្រមូលសំណល់រាវ សកម្មភាពនៃការប្រមូល សំណល់រាវរបស់បណ្តាញនីមួយៗ និងស្រង់ស្ថិតិការពេញចិត្តរបស់ភ្ញៀវទេសចរណ៍ ក្នុងកំឡុងពេលស្នាក់នៅក្នុងក្រុងតាខ្មៅ។



លោកជំទាវអភិបាលរងខេត្ត ក៏បានសំណូមពរដល់ក្រុមការងារ និងលេខាធិកាដ្ឋានជំរុញ គ្រប់ការងារទាំងអស់ដែលពាក់ព័ន្ធទៅនឹងការដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងទីក្រុងស្អាត តាមស្តង់ដាទីក្រុងស្អាតដែលមាន ៧សុចនាករគោល សុចនាករលំអិត ៣៣ និង មាន៧៧ លក្ខណៈវិនិច្ឆ័យ ដើម្បីឱ្យក្រុងតាខ្មៅទទួលបានរំដួល ៣ទង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត សម្រាប់ឆ្នាំ ២០២២- ២០២៥។

គួរបញ្ជាក់ថា ទីក្រុងតាខ្មៅ របស់ខេត្តកណ្ដាល ធ្លាប់បានទទួលជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ ផងដែរ៕



dd
Bottom Ad