23/12/21 08:43 AM
ព័ត៌មានជាសំឡេង
ប៉ៃលិន៖ ទំនិញខូចគុណភាព កាកសំណល់មី អាល់កុលក្លែងក្លាយ ប្រមាណជាង ០៦តោន ត្រូវបានមន្ត្រីសាខា ក.ប.ប ក្រុងប៉ោយប៉ែត ធ្វើការដុតកម្ទេចចោល កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិធានការពីអគ្គនាយកដ្ឋាន ក.ប.ប មន្ត្រីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្ក្រាប និងដកហូតទំនិញខូចគុណភាពរយៈពេល៦ខែដើមឆ្នាំ២០២១ បង្ក្រាបនិងដកហូតបានចំនួន៦,៤០៥ គីឡូក្រាម។ក្រោយពីបង្ក្រាប និងដកហូតរួចមក បានសុំគោលការណ៍ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដុតកម្ទេចចោល។ អ្នកលក់ទំនិញខូចគុណភាព មិនត្រូវដាក់លក់កម្ទេចមីកញ្ចប់តូចៗ ដែលជាកាកសំណល់មី បោសប្រមូលយកមកវិចខ្ចប់ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន ជាពិសេសកុមារតូចៗ ដែលនៅតាមសាលារៀន ជាដើម។
ទំនិញទាំងអស់មានទម្ងន់សរុបចំនួន ៦,៤០៥ គីឡូក្រាម ក្នុងនោះកាកសំណល់កម្ទេចមី ២,១២៥ គីឡូក្រាម, ស្រាបៀរសឹង្ហហួសការបរិច្ឆេទទម្ងន់ ៦៨១ គីឡូក្រាម , ស្រាបៀរប៊ូឌូស័រទម្ងន់១៨២គីឡូក្រាម, ភេសជ្ជៈអាដេ ហួសការបរិច្ឆេទ ទម្ងន់ ១៨២ គីឡូក្រាម , អាល់កុលក្លែងក្លាយទម្ង ន់២,២៩១ គីឡូក្រាម (ស្មើ៧១ប៊ីដុង), ភេសជ្ជៈកូកាកូឡា ទឹកក្រូច ដបចម្រុះ និងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត៕