រដ្ឋបាលស្រុកកោះធំ រៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ (២០២២- ២០២៤)


ត្រលប់ក្រោយ

24/12/21 08:22 AM

ចំនួនទស្សនា៖

241

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្តាល៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ទៅកាន់ អាជ្ញាធរស្រុកកោះធំ អង្គភាពពាក់ព័ន្ធ តំណាងអង្គការ និងសប្បុរសជននានា នៅក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលថ្នាក់ស្រុក ឃុំ នៃរដ្ឋបាលស្រុកកោះធំ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះថា៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្រុក-ឃុំឆ្នាំ(២០២២-២០២៤) របស់រដ្ឋបាលស្រុក នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវបានកែសម្រួលចុងក្រោយដោយក្រសួងផែនការ និងលេខាធិការដ្ឋាន ដើម្បីផ្សារភ្ជាប់រវាងកម្មវិធីវិនិយោគរបស់ស្រុក-ឃុំ សង្កាត់ ទៅនិងកម្មវិធីវិនិយោគក្រុង ស្រុក និងរវាងក្រុង-ស្រុក ទៅកម្មវិធីវិនិយោគខេត្ត ដែលអាចគាំទ្រនិងឆ្លើយតបទៅនិងស្ថានភាពដែលតម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងទាមទារអោយមានការគាំទ្រពីស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំងអស់។  


ក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់មន្ទីរជំនាញជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍នានា ដែលបានមកចូលរួមក្នុងដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលក ស្រុក ឃុំ ដើម្បីផ្តល់ការគាំទ្រដល់គម្រោងអាទិភាពស្រុក ឃុំ របស់យើង។ ឯកឧត្តម បញ្ជាក់បន្ថែមថា ការចូលរួមយ៉ាងសកម្មរបស់មន្ទីរជំនាញអង្គភាពជុំវិញខេត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងដំណើរការសិក្ខាសាលានេះបានឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការចូលរួមអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលស្រុក-ឃុំដូចនេះ សិក្ខាសាលានាថ្ងៃនេះ គឺជាវេទិការសម្របសម្រួលការអភិវឌ្ឍ ដែលបានផ្តល់ឱកាសដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាបានធ្វើការជជែក ពិភាក្សា ចរចារដើម្បីលើកស្ទួយឱ្យកាន់តែប្រសើរឡើងនូវកិច្ចដំណើរការអភិវឌ្ឍន៍របស់យើង អោយបានចំទិសដៅ ឆ្លើយតបបានទៅតាមតម្រូវការជាអាទិភាពរបស់ប្រជាជននៅមូលដ្ឋាន។


ឯកឧត្តមបានបន្ថែមថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព របស់ខ្លួន និងខិតខំអនុវត្តអោយមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ។ ចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើ សិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រទេនោះ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត។


លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ បានអោយដឹងថា ក្នុងឆ្នាំ២០២១នេះ គម្រោងដែលឃុំទាំង១១បានស្នើឡើងមានសរុប២៤៤លើ ៣៨៧គម្រោងស្មើនិង៦៣ភាគរយ។ ដោយឡែកគម្រោងរបស់ស្រុក ទទួលបានការគាំទ្រ ៦ លើ ៣២គម្រោង ស្មើនិង១៩ភាគរយ៕




dd
Bottom Ad