អភិបាលខេត្តប៉ៃលិន៖ បើទោះបីជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈត្រូវបានបិទបញ្ចប់ក៏ពិតមែន សូមបងប្អូនកុំភ្លេចនូវវិធាន ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា


ត្រលប់ក្រោយ

27/12/21 11:21 AM

ចំនួនទស្សនា៖

234

ប្រភព៖

ប៉ៃលិន

សម្រួលផ្សាយ៖SR276

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតដោយសារវិបត្តិកូវីដ-១៩ និងប្រជាការពារភូមិ ចំនួន ៨៤៧ គ្រួសារ នៅក្នុងឃុំទាំងបួន នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាស្ថាពរយ៉ាងណាក្តី លោកជំទាវបានស្នើសុំឲ្យប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន សុំបន្តប្រុងប្រយ័ត្នជានិច្ចនូវជំងឺដ៏កាចសាហាវមួយនេះ។ ជាមួយគ្នានោះដែរលោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងសម្រានក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បំលែងថ្មី(អូមីក្រុង) នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។

សូមបញ្ជាក់ថា ចាស់ជរា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និង ប្រជាការពារ ទាំង៤ឃុំ គឺឃុំសាលាក្រៅ ឃុំអូរអណ្តូង ឃុំស្ទឹងកាច់ និងឃុំស្ទឹងត្រង់ ដោយក្នុងមួយគ្រួសារៗទទួលបាន អាវរងា១ ភួយ១ ក្រមា១ ជែលលាងដៃ ២ដប ,ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ៥០,០០០រៀល៕


dd
Bottom Ad