កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការឆ្លើយតបលិខិតក្រសួងមហាផ្ទៃ និងពិនិត្យវឌ្ឍនភាពការ កែសម្រួលប្លង់គោល-ប្លង់ហេដា្ឋរចនាសម្ព័ន្ធក្រុង-ស្រុក


ត្រលប់ក្រោយ

27/12/21 13:13 PM

ចំនួនទស្សនា៖

258

ប្រភព៖

កណ្តាល

សម្រួលផ្សាយ៖SR276


កណ្តាល៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការឆ្លើយតបលិខិតក្រសួងមហាផ្ទៃ និងពិនិត្យវឌ្ឍនភាពការ កែសម្រួលប្លង់គោល-ប្លង់ហេដា្ឋរចនាសម្ព័ន្ធក្រុង-ស្រុក ។



នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ ដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន ការខមមិន និងការផ្ញើសារចូលគេហទំព័រ facebook របស់សម្ដេចក្រឡាហោមសខេង ឱ្យបានលឿន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។

ឯកឧត្ដមភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានជាប់ជានិច្ច ក្នុងការចុះធ្វើការសិក្សាស្រាវជ្រាវ ធ្វើការស្រាយបំភ្លឺនិងចាត់វិធានការដោះស្រាយឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ក្នុងករណីហួសដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការពិនិត្យ និងដោះស្រាយបន្តទៀត។



យោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាព នៃការឆ្លើយតបនូវរាល់លិខិត របស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មាន ការខមមិន និងការផ្ញើសារចូលគេហទំព័រ facebook របស់សម្ដេចក្រឡាហោម គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្ដាលបានទទួលបានលិខិតចំនួន ១៣៣លិខិត ស្មើនឹង ១៤០ករណី រដ្ឋបាលខេត្ត បានរៀបចំរបាយការណ៍ឆ្លើយតបរួចរាល់ទៅក្រសួងមហាផ្ទៃមានចំនួន ៥៧លិខិត ស្មើនឹង ៥៧ករណី ដោយឡែកករណីដែលកំពុងរៀបចំរបាយការណ៍ឆ្លើយតបទៅក្រសួងមហាផ្ទៃមានចំនួន ៧៦ លិខិតស្មើនឹង ៨៣ករណី។



ឆ្លងតាមការពិនិត្យជារួមបណ្ដឹងទាំង ១៤០ករណីខាងលើនេះបែងចែកជា ៥ករណី រួមមាន៖

១/ករណីទំនាស់ដីធ្លី និងការរំលោភលើដីសាធារណៈមានចំនួន ៨៧ ករណី។

២/ករណីដឹកដីដឹកខ្សាច់ និងរណ្ដៅដីមានចំនួន ១៧ករណី។

៣/បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមមានចំនួន ១៥ ករណី។

៤/ការបម្រើសេវាសាធារណៈ និងបណ្ដឹងមន្ត្រីមាន ២ករណី និងទី៥/បញ្ហាផ្សេងៗ មានចំនួន ១៩ករណី។



ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការកែសម្រួលប្លង់ហេដ្ឋារចនាសម្ព័ន្ធខេត្ត ឯកឧត្តមអភិបាលខេត្ត បានតម្រូវឱ្យមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ព្រមទាំងអាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវចូលរួមសហការគ្នាធ្វើការកែសម្រួលឡើងវិញ ឱ្យបានសមស្របទៅតាមកម្រិតស្តង់ដារ ដែលច្បាប់បានកំណត់ទៅលើទំហំផ្លូវរួមមាន ផ្លូវខេត្ត ផ្លូវស្រុក ផ្លូវឃុំ ផ្លូវភូមិ ត្រូវមានទំហំសមស្របប៉ុន្មាន ដើម្បីដាក់ឆ្លងក្នុងកិច្ចប្រជុំសម្រេចនាពេលឆាប់ៗខាងមុខនេះទៀត៕



dd
Bottom Ad