មន្ត្រីសុរិយោដី ខេត្តកណ្តាល បានធ្វើការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធចំនួន ០៣ភូមិ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ


ត្រលប់ក្រោយ

30/12/21 13:16 PM

ចំនួនទស្សនា៖

250

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្តាល៖ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋមកពិនិត្យមើល ទិន្នន័យក្បាលដីរបស់ខ្លួន អោយបានច្បាស់លាស់ជៀសវាងខុស កម្មសិទ្ធិរួម ជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ អោយបានត្រឹមត្រូវ មានតម្លាភាព សំដៅពន្លឿនដល់ការចេញ បណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។  


ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន ០៣ភូមិ គឺភូមិពពាលខែ២ ភូមិដីឥដ្ឋកោះផុស២ និង ភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានទីតាំងស្ថិតក្នុងវត្តស្តៅកន្លែង ភូមិស្តៅកន្លែង៣ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ដែលមានក្បាលដីចំនួន១,៩៥៧ក្បាលដី ។


លោក ព្រំ ឆាត បានបញ្ជាក់ថា នេះជាដំណាក់កាលចុងក្រោយហើយ មុននឹងយកទិន្នន័យដែលបានបិទផ្សាយនេះទៅបោះពុម្ពជាប័ណ្ណកម្មសិទ្ធិ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ហើយការបិទផ្សាយក្បាលដីនេះ គឺមានរយៈពេលតែ១៥ថ្ងៃប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១៣ ខែមករាឆ្នាំ២០២២។


លោកបានបន្ថែមទៀតថា ក្នុងរយៈ ពេលនេះគឺបងប្អូនប្រជាពលរដ្ឋអាចប្តឹង ឬជំទាស់តវ៉ាមកក្រុមមន្ត្រីជំនាញ ដែលនៅប្រចាំការជាប្រចាំដោយមិនគិតពីថ្ងៃឈប់សម្រាក់ ប្រសិនបើក្នុងករណីរកឃើញថាមានកំហុសណាមួយលើទិន្ន័យក្បាលដីរបស់ខ្លួន សូមរាយការណ៍មកមន្ត្រីជំនាញដើម្បីធ្វើការកែសម្រួលអោយបានត្រឹមត្រូវឡើងវិញ។


ថ្លែងក្នុងពិធីនោះដែរ លោក ស៊ុម ធុន នាយករងរដ្ឋបាលសាលាស្រុកកៀនស្វាយ តំណាងលោកអភិបាលស្រុក បានមានប្រសាសន៍ថា ការបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានត្រឹមត្រូវ ដើម្បីការបង្កើនសុវត្ថិភាពលើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លី ធ្វើអោយដីមានតម្លៃងាយស្រួលក្នុងការទិញលក់ជាដើម។ ហើយដើម្បីអោយដំណើរការនៃការបិទផ្សាយនេះ មានភាពរលូន អាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការអោយបានជាប់ជាប្រចាំជាមួយមន្រ្តីជំនាញ និងប្រជាពលរដ្ឋជាម្ចាស់ដី ក្នុងការជួយពិនិត្យនូវទិន្នន័យក្បាលដីអោយបានត្រឹមត្រូវ និងច្បាស់លាស់។


លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសូមបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលមិនបានអញ្ជើញមកពិនិត្យអោយបានគ្រប់ៗគ្នា ចៀសវាងដល់ថ្ងៃចេញបណ្ណសំគាល់ម្ចាស់អចលនវត្ថុហើយទើបមានបណ្ដឹងឲ្យដោះស្រាយ នាំឲ្យលំបាកដល់ក្រុមការងារ។


លោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់នូវជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសសឆ្ងាយពីជំងឺដ៏កាចសាហាវនេះឲ្យបានគ្រប់ៗគ្នា៕





dd
Bottom Ad