03/01/22 12:00 PM
សម្រួលផ្សាយ៖SR276
បាត់ដំបង៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ៤៨នាក់ ស្រី២២ នាក់ ក្មេង០៥នាក់ ក្មេងស្រី០១នាក់ ។
ក្រោយពីទទួលកម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំរួចកម្លាំងយើងបានប្រគល់បងប្អូនទាំងអស់ឱយទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ជាលទ្ធផល អវិជ្ជមានទាំងអស់រួចទើបអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរាងៗខ្លួនចំនួន ២៣នាក់ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ) ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កេនអត់ចេញចំនួន ២៥នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕