ឯកឧត្តម សុខ លូ បន្តអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករតនមណ្ឌល


ត្រលប់ក្រោយ

04/01/22 09:29 AM

ចំនួនទស្សនា៖

243

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។


បន្ទាប់ពីនោះ លោក គុយ វណ្ណូ អភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល បានឡើងអានរបាយការណ៍ស្វាគមន៍ពីស្ថានភាពទូទៅរបស់រដ្ឋបាលស្រុក និងលទ្ធផលការងារដែលរដ្ឋបាលស្រុកបានសម្រេចកន្លងមក ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយមន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុករតនមណ្ឌល ដោយក្នុងនោះឯកឧត្តម បានណែនាំដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ខិតខំពង្រឹងវិន័យការងាររបស់ខ្លួន ឥរិយាបទ និងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីឲ្យដំណើរការការងារទទួលបានលទ្ធិផលល្អ និងរលូនទៅមុខ ។


ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្នបញ្ហាបម្រើសេវាប្រជាពលរដ្ឋនៅតែជាបញ្ហាចម្បងដែលយើងត្រូវពង្រឹងតទៅមុខទៀត ដែលតម្រូវឲ្យស្មៀនឃុំ ត្រូវពង្រឹងសេវារបស់ខ្លួនទៅតាមឃុំសមី ក្នុងនាមបង្កើននូវល្បឿនសេវារដ្ឋបាលរបស់ខ្លួន ហ្មត់ចត់នឹងការងារ ដើម្បីប្រជាពលរដ្ឋអាចទទួលបានសេវារដ្ឋបាល បានដោយការពេញចិត្ត និងត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព បន្តដោះស្រាយបញ្ហាប្រឈមនានា មានជាទំនាស់ ឬបណ្ដឹងនានា ដែលប្រជាពលរដ្ឋជួបប្រទះ ត្រូវធ្វើការដោះស្រាយឲ្យមានប្រសិទ្ធិភាព នៅតាមភូមិសាស្រ្ដរបស់ខ្លួន ។


ឯកឧត្តម បានណែនាំដល់រដ្ឋបាលស្រុក ធ្វើការរៀបចំឲ្យហើយស្រេចនៅសណ្ដាប់ធ្នាប់ជុំវិញផ្សារ ដោយមិនត្រូវឲ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ បង្កឲ្យមានភាពអាណាធិបតេយ្យជាដើម និងត្រូវធ្វើការរៀបចំទុកដាក់កាកសំណល់សំរាមនានា ដោយក្នុងនោះត្រូវរៀបចំទីកន្លែងទូលាយមួយ ដែលមានផ្ទៃដីធំ ហើយឆ្ងាយពីទីប្រជុំជន ដើម្បីធ្វើជាទីលានចាក់សំរាមផងដែរ ។


ឯកឧត្តម បានណែនាំរដ្ឋបាលស្រុក ធ្វើការតាមដានស្វែងរកបុគ្គល ឬគ្រួសារណាដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមភូមិឃុំ នៃស្រុករបស់ខ្លួន និងត្រូវណែនាំ ឬលើកទឹកចិត្តដល់ពួកគាត់ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យមកទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលរដ្ឋបាលស្រុកបានកំណត់ បើសិនក្នុងករណីដែលបុគ្គលណាម្នាក់ ឬគ្រួសារណាមិនមានលទ្ធភាពក្នុងការមកចាក់វ៉ាក់សាំង ដោយសារមានបញ្ហាគ្មានយានជំនិះ ឬពិការភាព ឬបញ្ហានានាដែលមិនអាចមកបាន ត្រូវរៀបចំក្រុមការងារសុខាភិបាល ចុះទៅចាក់វ៉ាក់សាំងជូនគាត់នៅតាមផ្ទះរបស់ពួកគាត់ផ្ទាល់តែម្ដង ដើម្បីសម្រួលឲ្យពួកគាត់បានទទួលវ៉ាក់សាំងដូចគេដូចឯង ទោះបីជាមានបញ្ហាផ្សេងៗធ្វើឲ្យគាត់មិនអាចចាក់នៅតាមមណ្ឌលក៏ដោយ ៕


dd
Bottom Ad