អគ្គិភ័យឆេះឆាបឡសម្ងួតពោតខូចខាតជាង២០តោន បង្កឲ្យការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រនៅភូមិបាំងរលឹម ក្រុងប៉ៃលិន


ត្រលប់ក្រោយ

04/01/22 09:53 AM

ចំនួនទស្សនា៖

205

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276

ខេត្តប៉ៃលិន៖ មានករណីអគ្គិភ័យមួយឆាបឆេះឡសម្ងួតពោត បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នៅក្នុងស្តង់ដំឡូង ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបំផ្លាញឡសម្ងួត ពោតមួយខ្នងនិងបណ្តាលឲ្យខូចខាតគ្រាប់ពោត ចំនួន២០តោន និងសម្ភាមួយចំនួន ដោយសារឆ្លងចរន្តអគ្គិសនី។


មន្រ្តីនគរបាលពន្លត់អគ្គិភ័យនៃស្នងការខេត្តបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះ ឡសម្ងួតពោតនេះ ស្ថិតនៅទីតាំងម្ចាស់ឈ្មោះ ស៊ុន ឡាយ ហៅតាប៉ោង ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ។


ម្ចាស់ផ្ទះអះអាងថា ខណ:គ្រួសាររបស់គាត់ និងកម្មករកំពុងដេកលង់លក់ស្រាប់តែឮសំឡេងផ្ទុះត្រង់បារ៉ែតភ្លើងហើយក្លាយជាអណ្តាតភ្លើងឆេះពេញបន្ទុកក៏នាំគ្នាភ័យ ទូរស័ព្ធប្រាប់អាជ្ញាធរ ដើម្បីផ្ដល់ព័ត៍មានដល់សមត្ថកិច្ចជំនាញឲ្យចេញរថយន្តអគ្គិភ័យដើម្បីជួយពន្លត់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងទៅបាញ់ទឹកពន្លត់ដោយប្រើអស់ទឹកចំនួន០៤ រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន និងបានប្រើរយៈពេលជាង ២ម៉ោង៕


dd
Bottom Ad