បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខេត្តស្វាយរៀង


ត្រលប់ក្រោយ

11/01/22 09:36 AM

ចំនួនទស្សនា៖

233

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង)៖ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ នៅមន្ទីរពេទ្យបង្អែកស្វាយទាប ស្រុកស្វាយទាប ខេត្តស្វាយរៀង។  


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ ដូសជំរុញ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូរ ដោយយកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញ ក្នុងការការពារប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។


ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នា ធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើមហើយ ក្រោយទទួលបាន វ៉ាក់សាំងរួច ត្រូវតែបន្តប្រកាន់ខ្ជាប់ នូវវិធានការ ” ៣ការពារ ៣កុំ ” របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន។


សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) ជូនដល់ប្រជាពលរដ្ឋ មានអាយុចាប់ពី១២ ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ ចាប់ពីថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២២នេះតទៅ ក្នុងភូមិសាស្ត្រក្រុងស្រុកទៅតាមពេលវេលា ដូចជា ៖ ពេលព្រឹកពីម៉ោង ៧:៣០ ដល់ម៉ោង ១១:៣០ នាទី ពេលរសៀល ពីម៉ោង ១រសៀល ដល់ម៉ោង ៤ រសៀល នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលមន្ទីរសុខាភិបាលខេត្តបានកំណត់៕




dd
Bottom Ad