សម្ដេចក្រឡាហោម ណែនាំឱ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ចដែលថ្នាក់ជាតិបានផ្ដល់ជូន ដើម្បីសម្រេចបានជោគជ័យនូវការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ


ត្រលប់ក្រោយ

11/01/22 09:56 AM

ចំនួនទស្សនា៖

233

ប្រភព៖

បាត់ដំបង

ភ្នំពេញ៖ សម្ដេចក្រឡាហោម បានណែនាំឱ្យថ្នាក់ ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ខិតខំបំពេញភារកិច្ចដែលថ្នាក់ជាតិបានផ្ដល់ជូនមកជាបន្តបន្ទាប់ ដើម្បីចូលរួមធ្វើឱ្យសម្រេចបានជោគជ័យនូវការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ប្រវត្តិសាស្រ្តនៅកម្ពុជា ធ្វើឱ្យថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។


សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើឱ្យបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ សូមខិតខំធ្វើសកម្មភាពល្អៗឱ្យបានកាន់តែច្រើនបន្ថែមទៀតជាមួយប្រជាពលរដ្ឋ ពិសេសការចុះទៅតាមខ្នងផ្ទះដើម្បីស្វែងយល់ពីជីវភាពពួកគាត់។ សម្ដេច ក៏បានណែឱ្យបេក្ខជនទាំងអស់ខិតខំពង្រឹងសាមគ្គីភាព និងការផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមកសម្រាប់ការបំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅមូលដ្ឋាន។


សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែងមានប្រសាសន៍បែបនេះនៅក្នុងឱកាស នៃពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង ប្រារព្ធនៅសាលមហោស្រព ខេត្តបាត់ដំបងកាលពីនាព្រលប់ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ ២០២២នេះម្សិលមិញ។


នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរចំពោះ ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដែលបានរួមកម្លាំងសាមគ្គីគ្នាចូលរួមគាំទ្រដល់ការបំពេញភារកិច្ចបំរើជាតិ និងប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងមូល ជាពិសេសនៅក្នុងស្ថានភាពប្រឈមបង្កឡើយដោយជំងឺកូវីដ-១៩៕





dd
Bottom Ad