បើកបរម៉ូតូធំល្បឿនលឿនដូចហោះ ដួលបោកម្នាក់ឯង រួចខ្ទាតចូលម៉ូតូម៉ាក Let's បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្រុងស្វាយរៀង


ត្រលប់ក្រោយ

14/01/22 10:15 AM

ចំនួនទស្សនា៖

399

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង)៖ ករណីបុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈបើកបរម៉ូតូធំលឿនដូចហោះ បណ្តាលដួលបោកក្បាលចូលម៉ូតូមួយគ្រឿងស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់រងរបួសស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧ : ៥៨ នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២ លើផ្លូវលេខ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ 


យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាម៉ាក CB ពណ៏ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១JC-៣៥៥០ បើកបរដោយឈ្មោះ តូច វាសនា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរយោធា រស់នៅភូមិ វាលយន្ដ ក្រុងស្វាយរៀង បើកបរពីលិចទៅកើត មិនពាក់មួកសុវត្ថិភាព ។


ប្រភពបានបន្តទៀតថា៖ លុះមកដល់ចំណុចកើតហេតុខាងលើក៏បុកទួលថ្នល់ទើបតែអ៊ុត ដួលបោកអូសមនុស្សខ្ទាតចូលម៉ូតូមួយគ្រឿងទៀតម៉ាកLet's ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១DD-៨៥៩២ បើកបរដោយឈ្មោះ ថន ស្រីលក្ខណ៍ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកអេស៊ីលីដា រស់នៅភូមិរោងបន្លែ ក្រុងស្វាយរៀង ដែលធ្វើដំណើរពីកើតទៅលិច (ពាក់មួកសុវត្ថិភាព) បណ្តាលឲ្យអ្នកបើកបរម៉ូតូធំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង និងអ្នកបើកបរម៉ូតូម៉ាកLet's ពណ៌ស រងរបួសស្រាល ម៉ូតូខូចខាតស្រាល។


ក្រោយពីកើតហេតុភ្លាមៗ គេឃើញសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងសម្រួលចរាចរណ៍ រីឯមធ្យោបាយទាំង២យកទៅរក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ និងអ្នករបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំពោះជនសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕




dd
Bottom Ad